Realestate.com.kh និងសមាគម CVEA ប្រកាសសម្ពោធជាផ្លូវការកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩



កម្មវិធីបានរៀបឡើងចំដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បេសកកម្មរបស់ពានរង្វាន់អចលនវត្ថុកម្ពុជាគឺដើម្បីទទួលស្គាល់សមិទ្ធិផល និងស្នាដៃរបស់ ភ្នាក់ងារអចលនវត្ថុកម្ពុជា តាមរយៈការអនុញ្ញាតឲ្យក្រុមហ៊ុន និងបុគ្គល [ភ្នាក់ងារអចលន ទ្រព្យ] ទាំងអស់ចូលរួមប្រកួតប្រជែងដោយមិនគិតពីទំហំ និងទ្រព្យសកម្មនៃប្រតិបត្តិការរបស់ក្រុមហ៊ុន​ ឬភ្នាក់ងារឡើយ។

ការបង្កើតកម្មវិធីនេះឡើងគឺដោយផ្នែកលើកត្តាដ៏សំខាន់មួយនោះគឺកំណើននៃភាពរីកចម្រើននៃវិស័យទាំងមូល ដែលបោះជំហានទៅមុខយ៉ាងលឿនរហ័ស ជាមួយការសាងសង់គម្រោង ថ្មីៗដ៏ខ្លាំងក្លានៅទូទាំងប្រទេស ដែលនេះជាសញ្ញាណវិជ្ជមាន និងសក្តានុពលនៃវិស័យ អចលនវត្ថុកម្ពុជាទាំងមូល។​ ទន្ទឹមនឹងនេះ ការហូរចូលនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ អន្ដរជាតិ ដែលទទួលបានសិទ្ធិផ្តាច់មុខ​ និងក្រុមហ៊ុនល្បីៗផ្សេងៗក៏បានបង្ហាញពីការផ្លាស់ប្តូរ និងឱកាស​ជាច្រើននៅក្នុងវិស័យនេះផងដែរ។ ទាំងអស់នេះគឺបានមកពីការចូលរួមចំណែក របស់ភ្នាក់ងារម្នាក់ៗ  និងបណ្តាក្រុមហ៊ុនទាំងអស់តាមរយៈការផ្តល់ជូនសេវាកម្មប្រកបដោយ ក្រមសីលធម៌ ទំនុកចិត្ត និងភាពជោគ​​ជ័យ។ 

ការខិតខំប្រឹងប្រែងនឹងត្រូវបានទទួលស្គាល់ជាសកល

Realestate.com.kh មានកិត្តយសសូមធ្វើការប្រកាសជាផ្លូវការកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ​២០១៩ ចាប់ពីថ្ងៃនេះតទៅ។  នេះជាពានរង្វាន់អចលនវត្ថុកម្ពុជាប្រចាំឆ្នាំ ២០១៩ (CREA 2019) ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរដល់អ្នកជំនាញឆ្នើមក្នុងវិស័យអចលនវត្ថុទាំងភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅកម្ពុជា និងដើម្បីលើកស្ទួយវិស័យនេះនៅទូទាំងប្រទេស។

នេះជាព្រឹត្តិការណ៍ដ៏ធំលើកទី២ នៅក្នុងប្រវត្តិសាស្ត្រ ដែលបង្ហាញពីការខិតខំប្រឹងប្រែង និង ភាពជោគជ័យ នៃវិស័យអចលនវត្ថុនឹងត្រូវទទួលស្គាល់ជាសកល។ លក្ខខណ្ឌចូលរួម ប្រកួត ប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ ៣ កម្រិតរួមមាន៖ “ក្រុមហ៊ុនខ្នាតតូច” “ក្រុមហ៊ុនខ្នាតមធ្យម” និង “ក្រុមហ៊ុនខ្នាតធំ” ដែលគ្រប់ដណ្ដប់លើ អាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ 

លោក Tom O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh មានប្រសាសន៍ថា “ការបង្កើត ឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះក្នុងគោលបំណងកំណត់អំពីស្តង់ដារ នៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រង អចលនវត្ថុនៅ កម្ពុជាឲ្យកាន់តែប្រសើរឡើង”។

វាគ្មិនក្នុងសន្និសីទសារព័ត៌មាន

លោក Tom O’Sullivan បានបន្ថែមទៀតថា  "មិនថាអ្នកជាក្រុមហ៊ុនតូច ឬធំ អ្នកមានសិទ្ធិចូលរួមក្នុងការប្រកួតប្រជែងនេះ។ ការចូលរួមប្រកួតនៅក្នុងកម្មវិធីពានរង្វាន់នេះ គឺមិនគិតថ្លៃ និងមិនមានការចំណាយអ្វីទាំងអស់ទាក់ទងនឹងការឈ្នះរង្វាន់ណាមួយ។ 

អ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារ អចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំ កម្មវិធីនឹងរក្សាភាពឯករាជ្យមិនពាក់ព័ន្ធ ក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះបាន​យក ​គម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាព មិនលំអៀង និងយុត្តិធម៌។

ដំណើរការនៃការកាត់សេចក្តីនឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយការត្រួតពិនិត្យពីក្រុម ហ៊ុនគណនេយ្យ និងសវនកម្ម  “Cambodian Investment Management” ដើម្បីធានាថា បាននូវសុក្រិតភាព។នៅពេលបេក្ខភាពត្រូវបានជ្រើសរើសហើយការបោះឆ្នោតជាសាធារណៈ បានធ្វើរួចរាល់ បេក្ខភាពចុងក្រោយ និងអ្នកពាក់ព័ន្ធក្នុងវិស័យ នឹងត្រូវបានអញ្ជើញឲ្យចូលរួម នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់​​ និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នា ដើម្បីអបអរសាទរ ដល់ភាពជោគជ័យរបស់បេក្ខភាពជ័យលាភីទាំងអស់។

បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភីនឹងត្រូវបានផ្តល់ជាតែមសម្គាល់ ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុននីមួយៗ។

លោក Tom O’Sullivan មានប្រសាសន៏ថា “នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជម្រុញដល់វិស័យអចលនវត្ថុកម្ពុជា​ ដោយផ្តល់ជូននូវ​ឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុង វិស័យដើម្បីឲ្យពួកគេបង្ហាញពីសមិទ្ធិផលដែលបានធ្វើកន្លងមក។​ ក្រោមការសហការជាមួយ សមាគម CVEA និងការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់ប្រចាំឆ្នាំ២០១៩ នឹងបង្កើតឧត្តមភាព​ និងភាពជឿជាក់បន្ថែមទៀត​សម្រាប់ វិស័យអចលនវត្ថុកម្ពុជាទាំងមូល។​”

អ្នកជំនាញវាយតម្លៃខ្ពស់ចំពោះពានរង្វាន់នេះ

វាគ្មិនក្នុងសន្និសីទសារព័ត៌មាន

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុកម្ពុជាមាន ប្រសាសន៍ថាពានរង្វាន់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលប្រកបរបរទទួលទាន ក្នុងវិស័យអចលនទ្រព្យ។ យើងចង់បង្កើតការទទួលស្គាល់ដើម្បីផ្តល់តម្លៃនិងផ្តល់ការលើកទឹក ចិត្តដល់ភ្នាក់ងារនិងក្រុមហ៊ុនភ្នាក់ងារដែលបានបម្រើការនៅក្នុងវិស័យនេះ ប្រកបដោយទំនុក ចិត្តនិងតម្លាភាព។ លោក សុខនីម បន្ថែមថា ពានរង្វាន់នេះគឺធានាបាននូវភាពយុត្តិធម៍ជាមួយនឹងការវិនិច្ឆ័យ ដែលធ្វើឡើងដោយគណៈកម្មការឯករាជ្យ។

ក្នុងនាមជាប្រធាន CVEA បានជំរុញដល់ភ្នាក់ងារទាំងអស់ឲ្យចូលរួមដាក់ពាក្យប្រកួតប្រជែង៖ «ខ្ញុំសូមលើកទឹកចិត្តដល់ភ្នាក់ងារទាំងអស់ឲ្យចូលរួមប្រកួតប្រជែងដើម្បីឈ្នះពានរង្វាន់អចលនវត្ថុកម្ពុជាដែលសហការរៀបចំដោយ CVEA និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។  

បេក្ខភាពវគ្គផ្តាច់ព្រាត់ និងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុនឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុង កម្មវិធីប្រគល់ពានរង្វាន់​​និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នា ដើម្បីអបអរសាទរដល់ ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះដែលនឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។​ សំបុត្រចូលរួមនិងការឧបត្ថម្ភសម្រាប់ កម្មវិធីដ៏មានកិត្យានុភាពនេះនឹងចាប់ផ្តើមបើកលក់ហើយ។​

កាត់សេចក្តីដោយគណៈកម្មការជំនាញ

គណៈក​ម្មការវិនិច្ជ័យកាត់សេចក្តីមានដូចជា៖ លោក​ តេង រិទ្ធី  ប្រធានស្ថាបនិកក្រុមហ៊ុន R Investment Group លោក អេឡិច​ ​ឧត្ដម ប្រធានវិនិយោគនៃក្រុមហ៊ុន Belt Road Captial Mangement លោក អោម សេងបូរា ប្រធាន CEO Master Club លោក  Blaise Kalian នាយកប្រតិបត្តិ EuroCham Cambodia និង​អ្នកនាង ហេប សិកា ដៃគូសហការនៃ ឌី អេហ្វឌីអិល។

យើងក៏មានអ្នកចូលរួមឧបត្ថម្ភដូចជា៖ ​ក្រុមហ៊ុន Cellcard លូមៀរ រេស៊ីដេន​ ឃេឡឺវីលៀម ខេមបូឌា ត្នោតញូស៏ និង ស៊ី​ អ៉ី អូ ម៉ាសស្ទ័រខ្លឹប។

សូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទ្សន៍ CTN គេហទំព័រ Thmey Thmey គេហទំព័រ Fresh News ស្ថាប័ន Euro Cham Cambodia កាសែតខ្មែរថាមស៍ គេហទំព័រ Biz Khmer គេហទំព័រ Fang.com និងគេហទំព័រ Property Area ដែលជាដៃគូផ្សផ្សព្វផ្សាយ របស់យើង នៅក្នុងកម្មវិធីនេះ។ 

ពានរង្វាន់ជាង ២០ ប្រភេទ

ប្រភេទពានរង្វាន់ជាង ២០ ត្រូវបែងចែកជាពីរប្រភេទគឺ៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ។​

ពានរង្វាន់ទាំងនេះមានដូចជា៖​​ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុឆ្នើមប្រចាំឆ្នាំ,​​ ពាន រង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុឆ្នើមប្រចាំតំបន់, ពានរង្វាន់ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុ ប្រចាំឆ្នាំ, ពានរង្វាន់ភ្នាក់ងារពាណិជ្ជកម្មប្រចាំឆ្នាំ, ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រង អចលនវត្ថុប្រចាំឆ្នាំ,​ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចនលវត្ថុរីកចម្រើនថ្មីប្រចាំឆ្នាំ, ពានរង្វាន់ អ្នកគ្រប់គ្រងឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់ជម្រើសក្រុមហ៊ុនភ្នាក់ងារល្អឆ្នើម, ពានរង្វាន់ភ្នាក់ងារ ឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់ភ្នាក់ងារលក់ឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់ភ្នាក់ងារជួលឆ្នើមប្រចាំឆ្នាំ, ពានរង្វាន់អ្នកវាយតម្លៃអចលនវត្ថុឆ្នើមប្រចាំឆ្នាំ, ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុរីកចម្រើនថ្មី ប្រចាំឆ្នាំ, ពានរង្វាន់ភ្នាក់ងារឆ្នើម, ពានរង្វាន់បុគ្គលឆ្នើមវិស័យអចលនវត្ថុ (Hall of Fame) ឆ្នាំ២០១៩, ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអន្តរជាតិប្រចាំឆ្នាំ។​ ក្រៅពីនេះមានពានរង្វាន់មួយចំនួនទៀត ដែលនឹងត្រូវដាក់បញ្ចូល។ 

ការចុះឈ្មោះចូលរួមមានកាលបរិច្ឆេទផុតកំណត់នៅត្រឹមថ្ងៃទី២១​ ខែវិច្ឆិកានេះ។

ការចុះឈ្មោះការចូលត្រូវមានជំហ៊ានងាយៗបីយ៉ាង៖

១) ជ្រើសរើសប្រភេទរង្វាន់ដែលអ្នកចង់ចូលរួម

២) ថតវីដេអូរយៈពេល ២ នាទីទាក់ទងនឹងការចូលរួមប្រកួតប្រជែងរបស់អ្នក 

៣) បញ្ជូនវីដេអូ របស់អ្នកទៅក្រុមការងាររបស់ Realestate.com.kh តាមរយៈ info@cambodiarealestateawards.com

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ cambodiarealestateawards.com

ការលក់សំបុត្រ និងឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍នេះបានបើកហើយ!

សម្រាប់សំបុត្រ៖ សូមទូរស័ព្ទមកលេខ ០៩២ ៩២ ១០០០ ឬអ៊ីម៉ែល info@cambodiarealestateawards.com

សម្រាប់ការឧបត្ថម្ភ៖ សូមទាក់ទង

TYLER Stuart (អង់គ្លេស)

tyler.stuart@realestate.com.kh

+៨៥៥ ១២ ៥៩៩ ៦៦៩ | +៨៥៥ ៨១ ៥៩៩ ៦៦៩

នីន កាង (ខ្មែរ និងចិន)

nin.kang@realestate.com.kh

+៨៥៥ ៧៨ ៦៣៧ ៣២៣ ឬ +៨៥៥ ៩៣ ៥៥២ ៣០៥

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកស្វែងរកអចលនទ្រព្យនៅភ្នំពេញថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! 

សម្រាប់អ្នកមានបំណងចូលរួមប្រកួតប្រជែង សូមចុះឈ្មោះឲ្យបានមុនថ្ងៃទី២១ ខែវិឆ្ឆិកា នេះ!​

ចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់អចលនវត្ថុ

អត្ថបទដោយ​ https://www.realestate.com.kh/km/news/official-launch-of-the-cambodia-real-estate-awards-2019/